តើត្រូវការជំនួយបកប្រែ យ៉ាងរួសរាន់ឬទេ?
- ទូរស័ព្ទមកយើងយ៉ាងហោចបំផុត 10 ថ្ងៃធ្វើការ មុនដល់ពេលការណាត់ជួបរបស់អ្នក។ កាលបើយើងមានពេលច្រើន យើងនឹងងាយរកអ្នកប្រែសំរាប់អ្នក។
- ផ្ដល់ព័ត៌មានឲ្យបានត្រឹមត្រូវ និងពេញលេញ។
- សូមទូរស័ព្ទទៅផ្នែកសេវាសមាជិក តាមលេខ 1-888-839-9909 (TTY 711) បើសិនការណាត់ជួបរបស់អ្នកផ្លាស់ប្ដូរ។ ផ្នែកសេវាសមាជិក គឺមាន 24 ម៉ោងមួយថ្ងៃ 7 ថ្ងៃមួយអាទិត្យ រួមទាំងថ្ងៃបុណ្យផង។
ភាគទីមួយ៖ ហេតុអ្វីការប្រើ អ្នកបកប្រែជាសារៈសំខាន់
ភាគទីពីរ៖ សិទ្ធិ និង ការទទួលខុសត្រូវ
ភាគទីបី៖ របៀបទទួល សេវាបកប្រែ
ឯកសារ និងទំរង់ ជាភាសារបស់អ្នក
អ្នកអាចទទួលសំភារៈសំរាប់សមាជិក ជាភាសា ឬជាទំរង់ ដែលអ្នកចង់បាន ដូចជាអក្សរពុម្ពធំៗ ឬជាសំឡេង។
អំពីរបៀបស្នើសុំឯកសារ ឬទំរង់ ជាភាសារបស់អ្នក
ទូរស័ព្ទទៅផ្នែកសេវាសមាជិក តាមលេខ 1-888-839-9909 (TTY 711) ដើម្បីស្នើសុំឯកសារ/ទំរង់មួយ ជាភាសារបស់អ្នក។ ផ្នែកសេវាសមាជិក គឺមាន 24 ម៉ោងមួយថ្ងៃ 7 ថ្ងៃមួយអាទិត្យ រួមទាំងថ្ងៃបុណ្យផង។
បណ្តឹង
អ្នកអាចប្ដឹងបណ្ដឹង បើសិនជា:
- អ្នកមានអារម្មណ៍ថាអ្នកត្រូវបានបដិសេធសេវា ដែលអ្នកមិនចេះនិយាយភាសាអង់គ្លេស
- អ្នកមិនអាចទទួលអ្នកបកប្រែបាន
- អ្នកមានការត្អូញត្អែរ អំពីអ្នកបកប្រែ
- អ្នកមិនអាចទទួលព័ត៌មាន ឬទំរង់ ជាភាសារបស់អ្នកបាន
- សេចក្ដីត្រូវការមិនស្របតាមវប្បធម៍របស់អ្នក